Steve Jobs' 2005 Stanford Commencement Address
Stanford
0:06 www.stanford.edu]អ្នកអធិប្បាយ៖កម្មវិធីនេះនាំមកជូនលោកអ្នកដោយសាកលវិទ្យាល័យស្ទែនហ្វដ។សូមចូលមើលវិបសៃថ៍យើងខ្ញុំនៅ stanford.edu។[សំលេងទះដៃ]ស្ទីវចប៖សូមអរគុណ។[ស្ទីវចប៖ប្រធានប្រតិបត្តិក្រុមហ៊ុនអេបផលនិងភិចសារជីវចល]ចប៖ថ្ងៃនេះខ្ញុំមានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមក្នុងពិធីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យដ៏ឆ្នើមមួយលើលោករបស់អ្នកទាំងអស់គ្នា។[សំលេងហ៊ោ]តាមពិតទៅខ្លួនខ្ញុំផ្ទាល់មិនធ្លាប់បញ្ចប់ការសិក្សាពីមហាវិទ្យាល័យទេ។នេះជាឱកាសតែមួយគត់ដែលខ្ញុំបាននៅក្បែរពិធីបញ្ចប់ការសិក្សាបំផុត។[សំលេងសើច]ថ្ងៃនេះខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នានូវរឿងរ៉ាវចំនួន៣អំពីជីវិតខ្ញុំ។តែប៉ុណ្ណឹងទេ។គ្មានអ្វីអស្ចារ្យទេ។គ្រាន់តែរឿង៣ប៉ុណ្ណោះ។រឿងទីមួយគឺនិយាយពីការតភ្ជាប់ចំនុច។បន្ទាប់ពីចូលរៀននៅសាកលវិទ្យាល័យរីដបាន៦ខែខ្ញុំបានព្យួរការសិក្សា។ប៉ុន្តែខ្ញុំនៅទៅរៀនរយៈពេល១៨ខែទៀតមុនពេលដែលខ្ញុំរត់ចោលសាលាពិតប្រាកដ។តើហេតុអ្វីបានជាខ្ញុំព្យួរការសិក្សា?
5:47 Wozនិងខ្ញុំបានបើកក្រុមហ៊ុនអេបផលនៅក្នុងរោងឡានរបស់ឪពុកម្ដាយខ្ញុំពេលខ្ញុំមានអាយុ២០ឆ្នាំ។ពួកយើងប្រឹងប្រែងធ្វើការណាស់ហើយក្នុងរយៈពេលតែ១០ឆ្នាំអេបផលបានរីកធំធាត់ពីបុគ្គលិកតែ២នាក់នៅក្នុងរោងឡានក្លាយជាក្រុមហ៊ុនមានតំលៃ២០០០លានដុល្លារនិងមានបុគ្គលិកជាង៤០០០នាក់។មួយឆ្នាំមុននោះយើងបានចេញលក់ផលិតផលដ៏ឆ្នើមជាងគេរបស់យើងគឺម៉ាស៊ីនម៉ាឃីនថូសហើយពេលនោះខ្ញុំទើបមានអាយុ៣០ឆ្នាំទេ។បន្ទាប់មកខ្ញុំត្រូវគេបណ្ដេញចេញពីការងារ។ដែរមានដែរអ្នកដែលត្រូវគេបណ្ដេញចេញពីក្រុមហ៊ុនដែលខ្លួនឯងបង្កើត?
6:47 David Packardនិង Bob
6:51 Noyceដើម្បីសុំទោសដែលបានធ្វើអោយអ្វីៗដើរមិនបានល្អ។ខ្ញុំជាជនបរាជ័យក្នុងសង្គមហើយខ្ញុំថែមទាំងគិតចង់រត់ចេញពីជ្រលងស៊ីលីខន់ទៀតផង។ប៉ុន្ទែមានពន្លឺអ្វីមួយដែលចាប់ផ្ដើមរះនៅក្នុងចិត្តខ្ញុំ។គឺខ្ញុំនៅស្រលាញ់អ្វីដែលខ្ញុំបានធ្វើ។រឿងរ៉ាវដែលបានកើតឡើងនៅក្រុមហ៊ុនអេបផលមិនបានធ្វើអោយក្ដីស្រលាញ់នោះផ្លាស់ប្ដូរសូម្បីតែបន្តិច។ខ្ញុំត្រូវគេច្រានចោលមែនតែខ្ញុំនៅតែស្រលាញ់វា។ហេតុនេះខ្ញុំក៏សំរេចចិត្តចាប់ផ្ដើមសារជាថ្មីម្ដងទៀត។ពេលនោះខ្ញុំមិនដឹងសោះប៉ុន្តែក្រោយមកទើបខ្ញុំដឹងថាការត្រូវគេដេញចេញពីក្រុមហ៊ុនអេបផលជាបទពិសោធន៍ដ៏ល្អបំផុតមួយដែលធ្លាប់កើតមានលើខ្លួនខ្ញុំ។សំពាធដ៏ធ្ងន់របស់ជ័យជំនះបានជំនួសដោយភាពធូរស្រាលចិត្តពេលក្លាយជាអ្នកទើបចាប់ផ្ដើមវិញនិងមិនសូវច្បាស់លើអ្វីៗទាំងអស់។ខ្ញុំមានសេរីភាពនឹងបោះជំហានចូលក្នុងរយៈកាលប្រកបដោយគំនិតច្នៃប្រឌិតមួយក្នុងជីវិត។ក្នងរយៈពេល៥ឆ្នាំបន្ទាប់ខ្ញុំបានបើកក្រុមហ៊ុន NeXTនិងក្រុមហ៊ុន
7:34 Pixarហើយមានស្នេហាជាមួយនារីដ៏អស្ចារ្យម្នាក់ដែលជាភរិយារបស់ខ្ញុំនៅពេលនេះ។ក្រុមហ៊ុន Pixarបានក្លាយជាក្រុមហ៊ុនដំបូងគេលើលោកដែលផលិតភាពយន្តជីវចលដោយប្រើកុំព្យូទ័រ
7:42 គឺរឿងToy
7:44 Storyហើយសព្វថ្ងៃវាជាក្រុនហ៊ុនជីវចលដែលបានទទួលជោគជ័យជាងគេលើលោក។[សំលេងទះដៃនិងសំលេងហ៊ោ]ព្រឹត្តិការណ៍ដ៏គួរកត់សំគាល់មួយកើតឡើង។អេបផលបានទិញយក NeXTហើយខ្ញុំបានត្រលប់ទៅកាន់អេបផលវិញហើយបច្ចេកវិទ្យាដែលយើងបានអភិវឌ្ឍបាននៅ
7:55 NeXTបានក្លាយជាគោលគ្រឹះសំរាប់ស្ដារអេបផលបច្ចុប្បន្នអោយរស់ឡើងវិញ។លើសពីនេះទៅទៀត Laureneនិងខ្ញុំបានកសាងគ្រួសារដ៏ពិសេសមួយជាមួយគ្នាខ្ញុំអាចនិយាយបានប្រាកដណាស់ថាអ្វីៗទាំងអស់នេះនឹងមិនកើតឡើងទេប្រសិនបើខ្ញុំមិនត្រូវបានគេដេញចេញពីក្រុមហ៊ុនអេបផល។វាជាថ្នាំដ៏ល្វីងជូរចត់ប៉ុន្តែខ្ញុំគិតថាអ្នកជំងឺត្រូវការវា។ជួនកាលក្នុងឆាកជីវិតយើងយើងត្រូវគេវ៉ៃក្បាលនឹងដុំឥដ្ឋ។ប៉ុន្តែសូមកុំអស់ជំនឿចិត្ត។ខ្ញុំជឿថារបស់តែមួយគត់ដែលជួយជំរុញខ្ញុំអោយបន្តធ្វើការដល់សព្វថ្ងៃគឺទឹកចិត្តស្រលាញ់របស់ខ្ញុំចំពោះអ្វីដែលខ្ញុំធ្វើ។អ្នកត្រូវតែរកអោយឃើញនូវអ្វីដែលអ្នកស្រលាញ់ចូលចិត្តនឹងធ្វើទាំងក្នុងជីវិតការងារនិងជីវិតស្នេហា។ការងារនឹងគ្របដណ្ដប់លើផ្នែកមួយភាគធំនៃជីវិតរបស់អ្នកហើយវិធីដែលធ្វើអោយអ្នកស្កប់ស្កល់ចិត្តនោះគឺត្រូវធ្វើការងារណាដែលអ្នកជឿថាជាការងារអស្ចារ្យ។ហើយវិធីតែមួយគត់ក្នុងការធ្វើការងារអស្ចារ្យគឺអ្នកត្រូវតែស្រលាញ់អ្វីដែលអ្នកធ្វើ។បើអ្នកមិនទាន់រកឃើញវាទេចូរបន្តស្វែងរកទៀតទៅ។កុំនៅស្ងៀម។ដោយសារវាជារឿងបេះដូងអ្នកនឹងដឹងដោយខ្លួនឯងពេលដែលអ្នករកវាឃើញ។ក៏ដូចជាទំនាក់ទំនងរវាងមនុស្សនិងមនុស្សវានឹងរីកលូតលាស់ទៅតាមពេលវេលា។ហេតុនេះសូមបន្តស្វែងរកទាល់តែឃើញ។កុំនៅស្ងៀមអោយសោះ។[សំលេងទះដៃ]រឿងទីបីរបស់ខ្ញុំគឺនិយាយអំពីមរណភាព។ពេលខ្ញុំមានអាយុ១៧ឆ្នាំខ្ញុំបានអាននូវពាក្យពេជន៍មួយថា៖«បើសិនជាអ្នករស់ជីវិតមួយថ្ងៃមួយថ្ងៃដោយចាត់ទុកថ្ងៃនោះជាថ្ងៃចុងក្រោយរបស់អ្នកនោះនៅពេលណាមួយអ្នកនឹងប្រាកដជារស់បានត្រឹមត្រូវ។»[សំលេងសើច]ពាក្យនេះដក់ជាប់នៅក្នុងខួរក្បាលខ្ញុំហើយចាប់ពីពេលនោះក្នុងរយៈពេល៣៣ឆ្នាំមកនេះរាល់ព្រឹកខ្ញុំតែងសំលឹងរូបខ្លួនឯងនៅក្នុងកញ្ចក់ហើយសួរខ្លួនឯងថា៖«បើសិនថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ខ្ញុំតើខ្ញុំពិតចង់ធ្វើអ្វីដែលខ្ញុំមានគំរោងនឹងធ្វើនៅថ្ងៃនេះដែរឬទេ?»ហើយនៅពេលដែលចំលើយចេញមកថា«ទេ»ជាប់ៗគ្នាជាច្រើនថ្ងៃពេលនោះខ្ញុំដឹងថាខ្ញុំគួរតែផ្លាស់ប្ដូរអ្វីម្យ៉ាង។សូមចាំថាការគិតថាខ្លួនឯងនឹងស្លាប់នាពេលឆាប់ៗជាវិធីដ៏មានប្រសិទ្ធភាពបំផុតមួយដែលជួយខ្ញុំអោយធ្វើការសំរេចចិត្តធំៗក្នុងជីវិត។ព្រោះអ្វីៗទាំងអស់ទាំងការរំពឹងពីអ្នកដទៃទាំងមោទនភាពទាំងការភ័យខ្លាចចំពោះក្ដីអាម៉ាស់ពេលបរាជ័យអ្វីៗទាំងអស់នេះនឹងរលាយបាត់ពេលដែលប្រឈមមុខនឹងការស្លាប់។អ្វីដែលនៅសល់ជាអ្វីដែលសំខាន់សំរាប់យើងពិតប្រាកដ។ចាំថាការគិតថាខ្លួនឯងនឹងស្លាប់ជាវិធីល្អបំផុតដែលជួយអ្នកអោយរួចពីអន្ទាក់គំនិតដែលអ្នកតែងគិតថាអ្នកមានអ្វីដែលត្រូវបាត់បង់។អ្នកកើតមកគ្មានអ្វីយកមកតាមទេហើយក៏គ្មានអ្វីដែលត្រូវបាត់បង់ដែរ។គ្មានមូលហេតុអ្វីដែលអ្នករស់នៅដោយមិនស្ដាប់តាមអ្វីដែលបេះដូងអ្នកចង់បានទេ។មួយឆ្នាំមុនគ្រូពេទ្យប្រាប់ថាខ្ញុំមានជំងឺមហារីក។ខ្ញុំអោយគេថតឆ្លុះនៅម៉ោង៧កន្លះព្រឹកហើយរូបភាពបង្ហាញយ៉ាងច្បាស់នូវដុំសាច់ដុះលើលំពែងរបស់ខ្ញុំ។ខ្ញុំមិនទាំងដឹងថាលំពែងនោះជាស្អីផង។គ្រូពេទ្យបានប្រាប់ខ្ញុំថានេះជាប្រភេទជំងឺមហារីកដែលសឹងតែគ្មានសង្ឃឹមថាអាចព្យាបាលបានហើយថាខ្ញុំអាចរស់បានតែ៣ទៅ៦ខែទៀតទេ។គ្រូពេទ្យបានប្រាប់ខ្ញុំអោយត្រលប់ទៅផ្ទះរៀបចំដោះស្រាយអ្វីៗអោយហើយ។នេះជាពាក្យសំងាត់របស់ពេទ្យដែលមានន័យអោយរៀបចំអ្វីៗទាំងអស់មុននឹងស្លាប់។វាមានន័យថាអ្នកត្រូវប្រាប់អ្វីៗទាំងអស់ដែលអ្នកគ្រោងនឹងប្រាប់ទៅកូនចៅរបស់អ្នកក្នុងរយៈពេល១០ឆ្នាំទៅមុខនោះអោយចប់ត្រឹមរយៈពេលតែប៉ុន្មានខែនេះអោយហើយ។វាមានន័យថាបញ្ចប់ការបន្តអ្វីៗទៅអោយគ្រួសារដើម្បីអោយពួកគេរស់នៅដោយស្រួលពេលអ្នកស្លាប់ទៅ។វាមានន័យថាអោយអ្នកនិយាយពាក្យលាអោយហើយ។ខ្ញុំរស់ជាមួយក្រដាស់លទ្ធផលពិនិត្យសុខភាពនោះពេញមួយថ្ងៃ។ល្ងាចថ្ងៃនោះខ្ញុំទទួលការធ្វើកោសល្យវិច័យ។គេញាត់អន្តោទស្សន៍ចូលតាមបំពង់កចូលក្នុងក្រពះពោះវៀនរួចយកម្ជុលចាក់លើលំពែងរបស់ខ្ញុំដើម្បីជួសយកកោសិកាមួយចំនួនពីដុំមហារីកនោះ។ខ្ញុំត្រូវគេចាក់ថ្នាំសន្លប់មិនដឹងខ្លួនទេ។ប៉ុន្តែប្រពន្ធខ្ញុំដែលនៅទីនោះដែរបានប្រាប់ខ្ញុំថាពេលដែលគេមើលកោសិកាខ្ញុំតាមមីក្រូទស្សន៍គ្រូពេទ្យចាប់ផ្ដើមស្រក់ទឹកភ្នែកព្រោះគេបានឃើញថាវាជាប្រភេទមហារីកលំពែងដ៏កម្រមានដែលអាចព្យាបាលបានដោយការវះកាត់។ខ្ញុំទទួលការវះកាត់ហើយខ្ញុំមានសុខភាពល្អវិញហើយនៅពេលនេះ។[សំលេងទះដៃ]នោះជានាទីដែលខ្ញុំនៅក្បែរសេចក្ដីស្លាប់ជាងគេ។ខ្ញុំសង្ឃឹមថាខ្ញុំនឹងមិននៅក្បែរវាជាងនេះទៀតទេក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ទៀតនេះ។ដោយរស់ឆ្លងកាត់បទពិសោធន៍នេះខ្ញុំអាចប្រាប់អ្នកបានច្បាស់ជាងមុនជាងពេលដែលការស្លាប់គ្រាន់តែជាមនោគតិសុទ្ធសាធនោះថា៖គ្មាននរណាម្នាក់ចង់ស្លាប់ទេ។សូម្បីតែមនុស្សដែលចង់ទៅឋានសួគ៌ក៏មិនចង់ស្លាប់ដើម្បីទៅទីនោះដែរ។តែការស្លាប់ជាទីដៅដែលយើងទាំងអស់គ្នាត្រូវទៅដូចគ្នា។គ្មាននរណាម្នាក់អាចគេចវេសបានទេ។វាជារឿងធម្មជាតិព្រោះការស្លាប់ទំនងជារបកគំឃើញដ៏ប្រសើរបំផុតតែមួយគត់របស់ការរស់។ការស្លាប់ជាភ្នាក់ងារផ្លាស់ប្ដូរការរស់។វាលុបបំបាត់អ្វីៗដែលចាស់ទៅហើយបើកផ្លូវអោយអ្វីៗដែលថ្មី។ឥលូវនេះអ្នកជាអ្វីៗដែលថ្មីនោះប៉ុន្តែនៅថ្ងៃណាមួយដែលនៅមិនឆ្ងាយប៉ុន្មានអ្នកនឹងក្លាយជាចាស់បន្តិចម្ដងៗហើយនឹងត្រូវបានគេលុបបំបាត់ចេញ។សូមទោសដែលនិយាយបែបនាដកម្មប៉ុន្តែវាជារឿងពិត។ពេលវេលារបស់អ្នកមានកំណត់ហេតុនេះសូមកុំខ្ជះខ្ជាយវាក្នុងការរស់នៅជីវិតរបស់អ្នកដទៃ។កុំជាប់អន្ទាក់ជំនឿជាទូទៅ។កុំរស់នៅដោយលទ្ធផលរបស់គំនិតអ្នកដទៃ។កុំអោយសំលេងរំខានរបស់មតិអ្នកដទៃពន្លិចសំលេងដែលនៅក្នុងចិត្តអ្នក។ហើយសំខាន់ជាងនេះទៅទៀតត្រូវមានសេចក្ដីក្លាហានធ្វើតាមសំលេងបេះដូងនិងវិចារណញាណរបស់អ្នកផ្ទាល់។របស់ទាំង២នេះដឹងរួចទៅហើយពីអ្វីដែលអ្នកចង់ធ្វើពិតប្រាកដ។អ្វីៗក្រៅពីនោះគ្រាន់តែជារបស់រាយរងប៉ុណ្ណោះ។[សំលេងទះដៃ]ពេលខ្ញុំនៅក្មេងមានសៀវភៅដ៏អស្ចារ្យមួយឈ្មោះ
13:10 The Whole Earth
13:14 Catalogដែលជាគម្ពីរមួយសំរាប់អ្នកកើតជំនាន់ខ្ញុំ។វាត្រូវបានផលិតដោយបុរសម្នាក់ឈ្មោះ Stewart
13:18 Brandដែលរស់នៅ
13:20 Menlo Parkមិនឆ្ងាយប៉ុន្មានទេពីទីនេះ។គាត់បានធ្វើវាដោយការរចនាដ៏ប៉ិនប្រសព្វ។វាត្រូវបានផលិតនៅទសវត្សរ៍ឆ្នាំ៦០មុនសម័យដែលគេបោះពុម្ភសៀវភៅដោយប្រើកុំព្យូទ័រ។វាត្រូវបានផលិតទាំងស្រុងដោយប្រើអង្គលីលេខកន្ត្រៃនិងម៉ាស៊ីនថតផូឡារ័យ។វាហាក់ដូចជាហ្គូហ្គលក្នុងទំរង់ជាក្រដាស់សៀវភៅកាលពី៣៥ឆ្នាំមុនពេលហ្គូហ្គលមិនទាន់មានមែនទែន។វាប្រកបដោយឧត្តមគតិនិងពោរពេញទៅដោយសញ្ញាណនិងវិធីសាស្ត្រពិសេសៗ។
13:44 Stewart និងក្រុមការងាររបស់គាត់បានចេញផ្សាយThe Whole Earth
13:46 Catalogជាច្រើនលេខហើយនៅពេលដែលវាក្ដោបយកខ្លឹមសារស្ទើរទាំងអស់ហើយពួកគេបានបោះផ្សាយលេខចុងក្រោយ។គឺនៅពាក់កណ្ដាញទសវត្សរ៍ឆ្នាំ៧០ពេលខ្ញុំមានអាយុស្របាលអ្នកទាំងអស់គ្នា។នៅលើក្របក្រោយរបស់លេខចុងក្រោយនោះជារូបភាពផ្លូវជនបទនាព្រឹកព្រលឹមដូចទិដ្ឋភាពដែលអ្នកឃើញប្រសិនបើអ្នកធ្លាប់ធ្វើការសុំដោយសារឡានគេ។នៅខាងក្រោមរូបនោះមានសរសេរថា «Stay
14:09 Hungry.
14:10 Stay Foolish.»(បន្តនៅស្រេកឃ្លាន។បន្តនៅភ្លីភ្លើ។)។នោះជាពាក្យលារបស់ពួកគេ។
14:16 Stay Hungry.
14:18 Stay Foolish។ហើយវាតែងតែជាអ្វីដែលខ្ញុំចង់បានសំរាប់ខ្លួនខ្ញុំផ្ទាល់។ហើយនៅពេលនេះអ្នកបញ្ចប់ការសិក្សានិងចាប់ផ្ដើមជីវិតថ្មីមួយខ្ញុំសូមជូនពរអ្នកដោយប្រើពាក្យទាំងនេះ។
14:28 Stay Hungry.
14:29 Stay Foolish.
14:55 www.stanford.edu]អ្នកអធិប្បាយ៖កម្មវិធីមុននេះរក្សាសិទ្ធិគ្រប់យ៉ាងដោយសាកលវិទ្យាល័យស្ទែនហ្វដ។សូមចូលមើលវិបសៃថ៍យើងខ្ញុំនៅ stanford.edu